Connect with us

ចរាចរណ៍

រថភ្លើង​បើក​បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់

បានផុស

នៅ

​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ ហើយ​ដេក​ស្លាប់​លើ​ដើម​ស្មៅ​ក្នុង​ព្រៃ​នៅ​កន្លែងកើតហេតុ ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​រ​រវាង​រថ​ភ្លើង​និង​ម៉ូតូ​បើក​បុក​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​១៥និង​៤៥​នាទី​រសៀល​ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ចំណុច​លើផ្លូវ​ដែក ស្ថិតនៅ​ចំណុច ខ​-៣ ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បង្កឡើង​រវាង​រថភ្លើង ១​គ្រឿង បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​បុក​ម៉ូតូ ១​គ្រឿង​ ដែល​បើក​ឆ្លងកាត់​លើផ្លូវ​រថភ្លើង។ ម៉ូតូ​ម៉ាក​ស៊ី​រុស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ​១B-៨៣១៤។

សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា ករណី​នេះ​បណ្តាល​ឲ្យ អ្នក​បើក​ម៉ូតូ​ឈ្មោះ លីវ ហុង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​ស្លាប់​នៅនឹងកន្លែង​)​។​

ក្រោយ​បង្កហេតុ​រួច រថភ្លើង​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។​ ដោយឡែក​វត្ថុតាង (​ម៉ូតូ​) បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ រីឯ​សាកសព​បាន​ប្រគល់ជូន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម