Connect with us

ចរាចរណ៍

បើករថយន្តមិនប្រយ័ត្នធ្លាក់ដុំថ្មលើរ៉ឺម៉ក(PASSAPP) របួស២នាក់

បានផុស

នៅ

បុរសជាអ្នកបើករថយន្តដឹកថ្មម្នាក់ បានខ្វះការប្រុងប្រយ័ត្នធ្វើឲ្យដុំថ្មយ៉ាងធំ ធ្លាក់សង្កត់លើរ៉ឺម៉កកង់បីឥណ្ឌា(PASSAPP) បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើងនៅ​ចំណុច​ផ្លូវកោង​ ភូមិ​អង្គ្រង ឃុំ​កន្ទួត ស្រុកចិត្រ​បុរី លើផ្លូវ​ជាតិ​លេខ​7(​ក្រចេះ​-​ស្នួល​) ។បុរស​ជា​អ្នកបើកបរ និង​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​នគរបាល​ស្រុក​ស្នួល ស្រាវជ្រាវ​ឃាត់​ចាប់​ឃាត់​បាន បន្ទាប់ពី​បង្កហេតុ​បើករថយន្ត​ដឹក​ថ្ម​ធ្វេសប្រហែស​ធ្លាក់​ដុំថ្ម​លើផ្លូវ​មក​ប៉ះ​ជាមួយPASSAPP ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឲ្យ​មនុស្ស​ប្រុសស្រីពីរ​នាក់ ​ដែល​ធ្វើដំណើរ​លើPASSAPP រងរបួស​ធ្ងន់​និង​ស្រាល​។

​អ្នកបើកបរ​រ៉ឺម៉ក​​ឈ្មោះ ខេង អី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​(​រង​បួស​ស្រាល​)​និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ សារី សំរោះ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំព័រ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​(​របួសធ្ងន់​)​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម