ចរាចរណ៍
រថយន្តសណ្តោងបុកស្លាប់បុរសម្នាក់ ពេលជិះម៉ូតូឆ្លងផ្លូវ
បុរសម្នាក់ជាអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តដឹកដំឡូមីថៃបុកស្លាប់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨ និង៤០នាទី ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវយុទ្ធសាស្រ្តក្រវ៉ាត់ព្រំដែនលេខ ៥៨ B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២១-១២២ ស្ថិតក្នុងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបន្ទាយអំពិល ករណីគ្រោះថ្នាក់ចរាចរណ៍វាងម៉ូតូ និងរថយន្តធុនធ្ងន់ បណ្ដាលឱ្យមនុស្សស្លាប់ ១ នាក់ ដែលជាអ្នកបើកបរម៉ូតូឈ្មោះ ស៊ន់ សើយ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិតាមាន់សែនជ័យ ឃុំគោនិង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក់ហុងដា វេវ ពណ៌ខៀវ ពាក់ផ្លាក់លេខ ឧត្តរមានជ័យ1E- 7124 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្លាប់នៅនឹងកន្លែងតើកហេតុ ដោយមិនពាក់មួកសុវត្ថិភាព។
ដោយឡែកអ្នកបើកបររថយន្ត ម៉ាក ISUZU ខៀវ-ស អណ្ដោងរឺម៉ក ពាក់ស្លាកលេខ ឆាក់ឆើងសៅ 83-3377/3378 ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាកដ បួវ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ភូមិ១២ ឃុំឃូយ៉ាយមី ស្រុកស្នាមឆាយខេត ខេត្តឆាក់ឆឺងសៅ ប្រទេសថៃ។
តាមរបាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ចចរាចរណ៍បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ខាងលើ គឺដោយសារអ្នកបើកបរម៉ូតូមិនគោរពសិទ្ធិអាទិភាព ដែលមុននឹងធ្វើដំណើរឆ្លងផ្លូវបំបែកជាបួនត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ទើបឆ្លងផ្លូវត្រូវរថយន្តបុកតែម្តង។ ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងម៉ូតូ និងថយន្ដ យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ៕
អត្ថបទ៖ ចាន់ ធី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ