Connect with us

ចរាចរណ៍

រថយន្ត​ដឹក​សំរាម​​បើកបុក​សិស្សសាលា​ម្នាក់ ​ហើយ​បន្ត​បុក​រះ​រថយន្ត​៣គ្រឿងទៀត

បានផុស

នៅ

​ផ្តើម​ចេញ​ដោយ​សារ​តែ​ការ​បើកបរ​មិន​គោរពច្បាប់ចរាចរណ៍​នៅ​លើដង​ផ្លូវ​របស់​ភាគី​រថយន្តដឹក​សំរាម​នោះ ​បាន​បង្កឲ្យសិស្សសាលាម្នាក់បានស្លាប់យ៉ាង​អាណោចអាធ័ម​នៅ​ក្នុងថ្លុកឈាម ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ហើយ​បន្ត​បុក​រះរថយន្ត​តូច​ធំ​ចំនួន​៣​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។​

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​មាន​ឡើង ​នៅ​វេលា​ម៉ោង ​១៣:៥០នាទី​រសៀល ​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​ឆ្នាំ២០២១ ​លើ​ផ្លូវ​ជាតិ​លេខ៤ ​ត្រង់​ចំណុច​មុខ​រោងចក្រ​ក្រោន ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង​ ខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បាននិយាយថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បង្ក​ឡើង​ដោយ​រថយន្តដឹកសំរាម ០១​គ្រឿង ម៉ាក DONGFANG (ក្រុមហ៊ុន KSWM) ពណ៌ខៀវ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ធឿន ថិត ភេទស្រី​ អាយុ ២៥ឆ្នាំ មុខរបរ បើកបរ​រថយន្ត ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ១ ក្រុង ខេត្ត​ព្រះសីហនុ បើក​ក្នុង​ទិសដៅពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ខាង​លើរ​ថយន្ត​បាន​បើក​បរបញ្ច្រាស់​ទិស ​ហើយ​ក៏​បុក​រះ​ម៉ូតូ ​០១គ្រឿង និង​រថយន្តចំនួន ០៣គ្រឿងទៀត។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ភាគីរងគ្រោះក្នុងករណីនេះ ១/ម៉ូតូម៉ាក HONDA AIRBLADE​ ពណ៌ខ្មៅ គ្មាន​ផ្លាកលេខ អ្នកបើកបរឈ្មោះ វ៉ាន់ លី ភេទប្រុស អាយុ ១៨ឆ្នាំ មុខ​របរសិស្ស ​(ស្លាប់នៅកន្លែង​​កើត​ហេតុ)ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ ដោយឡែករថយន្តចំនួន ០៣​គ្រឿង​ទៀត ១/រថយន្តម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BN-9072 អ្នក​បើកបរ​ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់តាក់ស៊ី​ស្នាក់នៅភូមិកែវផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។ ២ រថយន្តម៉ាក FRONTIER ពណ៌ស គ្មាន​ផ្លាក​លេខ​ អ្នក​បើកបរ​ឈ្មោះ ​ពេជ្រ វិចិត្រ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង​ខេត្តព្រះសីហនុ។ ៣ រថយន្តម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AN-6973 អ្នកបើកបរឈ្មោះ សឿន តុងលីប ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបររត់តាក់ស៊ី​ ស្នាក់នៅភូមិ១ សង្កាត់​លេខ១ ក្រុង/ខេត្តព្រះសីហនុ។មានទិសដៅផ្ទុយគ្នា ។ក្រោយបង្កហេតុ​រួច​អ្នក​បើកបររថយន្ត​ដឹក​សំរាម បានចុះដីរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានប្រាប់ថា នៅក្នុងករណីនេះដែរ ភាគីម្ចាស់រថយន្តរងគ្រោះម៉ាក Strarix ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AN-6973 សុំយករថយន្តទៅជួសជុលខ្លួនឯងនិងពុំមានការប្តឹងផ្ដល់ទេ ។

បច្ចុប្បន្ន វត្ថុតាង រថយន្ត ៣គ្រឿង និងម៉ូតូ ០១គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម