Connect with us

ចរាចរណ៍

ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុករថយន្តពីក្រោយរងរបួសធ្ងន់​

បានផុស

នៅ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​រថយន្ត​ព្រូស​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។

ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​ត្រូវ​រង្វង់​មូល​វិមានឯករាជ្យ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​ឃើ​ញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL8913 ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ក៏​ទាញ​ចង្កូត​បត់​ស្តាំ​បំណង​ឡើង​ទៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ភ្លាម​នោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GO 3191 ធ្វើដំណើរ​មកពី​ក្រោយ​ក្នុង​ល្បឿនលឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​បុក​គូទ​រថយន្ត​ពេញទំហឹង​ដួល​បោក​ទៅនឹង​ថ្នល់​រង​របួស​ធ្ងន់​ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការវាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកាមន រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម