Connect with us

ចរាចរណ៍

ក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌារាប់រយនាក់ដេញព័ទ្ធចាប់រថយន្ត camry មួយគ្រឿងផ្អើលពេញទីក្រុង​

បានផុស

នៅ

ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌាជាច្រើន​នាក់​បាន​ឡោមព័ទ្ធ​ដេញចាប់​រថយន្ត​កាមរីមួយគ្រឿង​ ខណៈពេលដែល​បើក​បុក​ម៉ូតូ​កង់​បី​របស់​ពួកគេ​ហើយ​ព្យាយាម​បើក​រត់​ពេញ​ក្រុង​។​

ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​កើតឡើង​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៩ ខែវិច្ឆិកា ​ឆ្នាំ​២០២១នៅ​ផ្លូវ​ព្រះសុធារសខាងកើត​មុខ​វត្ត​បទុម​វ​ត្តី​ ក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​រងគ្រោះ​បាន​ឈប់​ចត​ចាំ​មួយ​នៅ​ម្ដុំ​ខាងមុខ​វត្ត​បទុម​វ​ត្តី​ផ្លូវ​សុធារស​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ ខណៈ​ពេលនោះ​ក៏មាន​រថយន្ត​កាមរី​ស៊េរីមួយគ្រឿង​បាន​បើក​មក​បុក​ម៉ូតូ​កង់​បី​នោះ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ ហើយ​រថយន្ត​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ​ ដោយ​ព្យាយាម​បើក​រត់​ ខណៈ​នោះ​ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​ផាស​បាន​ប្រមូលហៅ​គ្នា​ជិត​មួយរយ​នាក់​នាំគ្នា​ដេញ​ធ្វើឱ្យ​រថយន្ត​នោះ​បើក​រត់​ពេញ​ក្រុង ​ទើប​ចាប់បាន​ហើយ​នាំមក​កន្លែងកើតហេតុ​វិញ​ដើម្បី​ទទួលខុសត្រូវ​។​

ប្រ​ភ​ព័ត៌មាន​បាន​បន្តទៀតថា​ ខណៈ​នោះគេ​ឃើញ​ម្ចាស់​រថយន្ត​បង្កហេតុ មិន​ហ៊ាន​ចេញពី​ក្នុង​រថយន្ត​លោក​ទេ​ ព្រោះ​ឃើញ​ភាគី​ខាង​ម៉ូតូ​កង់​បី​រាប់រយ​នាក់​ឡោមព័ទ្ធ​ខ្លាច​គេ​វាយ​ធ្វើបាប​។​

បន្ទាប់ពីនាំមកកន្លែងកើតហេតុ ភាគី​ខាង​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​ទាមទារ​សំណង​ពី​ម្ចាស់​រថយន្ត​បង្កហេតុ​ចំនួន៨០០ដុល្លារ​ ប៉ុន្តែ​ការទាមទារ​នោះ​មិនបាន​ដូច​បំណង​នោះទេ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម