ចរាចរណ៍
បុណ្យអុំទូក ៣ថ្ងៃ មានមនុស្ស ២២នាក់បានស្លាប់ និង៤៤នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍
ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១៨ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានមនុស្ស ២២នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស។
យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់និងរបួសទាំងនោះ រួមមាន៖ បុណ្យអុំទូកថ្ងៃទី ១ មានមនុស្ស ៤នាក់ស្លាប់ និងរបួស ១២នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បានកើតនៅរាជធានី-ខេត្ត ចំនួន ៧រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តតាកែវ។
បុណ្យអុំទូកថ្ងៃទី ២ មានមនុស្សចំនួន ៦នាក់បានស្លាប់ និងរបួស ៨នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បានកើតនៅរាជធានី-ខេត្ត ចំនួន ៦រួមមាន៖ រាជធានីភ្នំពេញ ខេត្តក្រចេះ កណ្តាល កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។
ថ្ងៃបុណ្យអុំទូកទី ៣ មានមនុស្សចំនួន ១២នាក់បានស្លាប់ និងរបួសចំនួន ២៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៦នាក់ និងរបួសស្រាលចំនួន ៨នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បានកើតនៅរាជធានី -ខេត្តចំនួន ១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្វាយរៀង និងខេត្តត្បូងឃ្មុំ។
ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន មានការកើនឡើង ៣នាក់ ខណៈឆ្នាំមុនស្លាប់ ១៩នាក់ ស្មើនឹង១៦ភាគរយ។ ចំណែកចំនួន អ្នករបួសធ្លាក់ចុះ ៩នាក់ ស្មើនឹង ១៧ភាគរយ ខណៈឆ្នាំមុន របួស ៥៣នាក់។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរល្បឿនលឿន ១៧ករណី, មិនគោរពសិទ្ធិ ៤ករណី, មិនប្រកាន់ស្តាំ ៤ករណី, ប្រជែងគ្រោះថ្នាក់ ៣ករណី, បត់គ្រោះថ្នាក់ ៣ករណី និងស្រវឹង២ករណី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល