ចរាចរណ៍
បុរសម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំ បុកស្លាប់ភ្លាមនៅនឹងកន្លែង
បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំបើកបុកស្លាប់នៅពេលយប់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លើកំណាត់ ផ្លូវជាតិលេខ៥៦ ត្រង់ ចំណុចខាងជើងសាលាបឋមសិក្សាសូភីប្រហែល៧០ម៉ែត្រ ឋិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលគ្រោះថ្នាក់នោះ មានម៉ូតូហុងដាC125 ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1M -6122 អ្នកបើកមាន ឈ្មោះឃិន សុទី ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកពីជើងទៅត្បូង នៅពេលយប់ ស្រាប់តែរថយន្តមិនប្រកាន់ស្តាំនិងល្បឿនលឿនបើកមកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ព្រោះកម្រិតបុកខ្លាំងនិងបាក់ឆ្អឹង ឯរថយន្តបង្កក្រោយបុកហើយ បានបើករត់គេចបាត់ពីកន្លែងកើតហេតុ។
នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ករណីគ្រោះថ្នាក់នេះ យោងតាមសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលពិនិត្យនិងសន្និដ្ឋាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់គឺមកពីរថយន្តមិនប្រកាន់ស្តាំនិងល្បឿនលឿន៕
ដោយ ៖ វ៉ន់ ណាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង