ចរាចរណ៍
រថយន្តសាំយ៉ុងដាច់ហ្វ្រាំងបុករថយន្តសណ្ដោង រងរបួសធ្ងន់ស្រាលជាច្រើននាក់
មានករណីរថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T. 9750 បើកបរពីទិសដៅ ពីកើតទៅលិច បើកបញ្ច្រាសរង្វង់មូល ទៅបុកប៉ះជាមួយរថយន្តម៉ាក ហ្វុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្ដាំ KCH.0038 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A.0397 (ដឹកស្រូវចំនួន២៥តោន) ។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យមានមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល បានបញ្ជូនទៅមន្ទីរពេទ្យខេត្តភ្លាមៗ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច យកវត្ថុតាងទាំងពីរមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ហុង ម៉េងហៀ




-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង