Connect with us

ចរាចរណ៍

រថយន្ដពីរគ្រឿងនិងម៉ូតូមួយគ្រឿងបុកគ្នានៅចំណុចផ្លូវបំបែកជាបួន ដាច់ម៉ូតូជាពីរកំណាត់​

បានផុស

នៅ

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​ហើយ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​បើក​មកពី​ក្រោយ​ ក៏​ចាប់​ហ្វ្រាំង​មិនទាន់​បុក​បន្ថែមទៀត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៥០​នាទី​យ​ប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅត្រង់ចំ​ណុច​​ផ្លូវបំបែក​ជា​បួន​នៃ​កំណាត់​ផ្លូវ​លេខ​១០៧​និង​ផ្លូវ​លេខ​២០៨ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក Ford RANGER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BH-9192 បើកបរ​ពី​ទិ​ស​ខាងលិច មក​ទិ​ស​ខាងកើត លុះ​មកដល់​ចំណុច​កើ​ហេតុ​ខា​លើ​ ក៏មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក TOYOTA Pruis ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង​2A-5559 បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូងយ៉ាង​លឿន ក៏​បុក​ជាមួយ​រថយន្ត​Ford ពេញទំហឹង​លាន់​ដូច​រន្ទះ (​ចំ​ទ្វា​រថយន្ត​Ford​ខាងមុខ​ផ្នែក​ខាងឆ្វេង​) ខណៈនោះ​ក៏មាន​បុរស​ម្នាក់​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក សា​លួត (​ផលិត​នៅ​ប្រទេស​វៀតណាម​) ពី​ទិស​ខាងលិច​មក​កើត លឿន​ដូច​គ្នា​មក​បុក​ចំ​ទទឹង​រថយន្ត​Pruis​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​ម៉ូតូ​ជា​២ អ្នកបើក​ម៉ូតូ​បោក​ខ្ទប់​ទៅ​និង​រថយន្ត​រងរបួស​ក្បាល​និង​ស្មា​ខាងឆ្វេង ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត​Pruis ជាប់​នៅក្នុង​រថយន្ត ត្រូវ​អ្នកឃើញ​ហេតុ​ការណ៍ជួយ​ទាញ​ទ្វា​នាំ​ចេញពី​រថយន្ត (​របួស​ចុក​ទ្រូង បុក​និង​ចង្កូតរថយន្ត ហើយ​របួស​ជើង​ខាងស្ដាំ​)៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម