Connect with us

ចរាចរណ៍

ឈប់រថយន្តចាំសាច់ញាតិ ត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយខូចខាតទាំងសងខាង

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​២​គ្រឿង បើក​បុក​គ្នា​ពីក្រោយ​ទាំង​កំរោល បណ្តាលអោយ​រង​ការខូចខាត​ទាំងសងខាង បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២១និង​៣០​នាទី​យប់ ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុខ​ទល់មុខ​ឃ្លី​និច អង់​ដ្រូ​គ្រី​ន ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៦០៨ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាក Range Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-9799 ។ ចំណែក​រថយន្ត​រងគ្រោះ ម៉ាក ហ្វ​ត​ធុន​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-2030 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មានអោយដឹងថា នៅ​មុនពេល​កើតហេតុដំបូង​ឡើយ ភាគី​ខាង​រថយន្ត​រងគ្រោះ បាន​ចត​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦០៨ ទល់មុខ​ឃ្លី​ន​និ​ច​ឯកជន​ខាងលើ ដើម្បី​រង់ចាំ​សាច់ញាតិ ដែល​ចូលទៅ​ពិនិត្យ​ជំងឺ ។ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​រថយន្ត​បង្កហេតុ បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ខាងលើ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​គួរសម ក៏​រេ​ចង្កូត​ជ្រុល​បុក​ពីក្រោយ​គូទ​រថយន្ត​រងគ្រោះ​ពេញទំហឹង បណ្តាលអោយ​រថយន្ត​ខ្ទាត​ទៅមុខ​ប្រមាណ​១០​ម៉ែត្រ គាប​ជាប់​គ្នា​តែម្តង ដោយ​រថយន្ត​បង្ក រង​ការខូចខាត​ផ្នែក​ខាងមុខ​ថ្ពាល់​ខាងស្តាំ ចំណែក​រថយន្ត​រងគ្រោះ រង​ការខូចខាត​ផ្នែក​ខាង​ក្រោយ​យ៉ាងដំណំ ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ ធ្វើការ​សម្របសម្រួល ភាគី​ទាំងសងខាង ប៉ុន្តែ​ដោយសារមិនត្រូវ​រូ​វ​គ្នា សមត្ថកិច្ច​មូលដ្ឋាន ក៏​សម្រេច​ប្រគល់ជូន​ជំនាញដើម្បីចុះ​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធីនៅពេល​ក្រោយ ។

សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ មិនមាន​បណ្តាលអោយរ​ងរ​បួស​ដល់​មនុ​ស្សណា​ម្នាក់​ឡើយ ហើយក៏​មិនមាន​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សា​ធា​រណៈរបស់​រដ្ឋ​ដែរ គឺ​ខូចខាតតែ​របស់​ឯក​ជន​ប៉ុណ្ណោះ ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម