ចរាចរណ៍
រថយន្ត Ford Ranger បុកម៉ូតូនៅចំណុចផ្លូវបំបែកបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Ford Ranger ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ កែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IZ-3614 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង និងបានឆ្លងកាត់ផ្លូវ២៧១ ពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-0979 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនល្មម ហើយបុកម៉ូតូជនរងគ្រោះពីចំហៀង បណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសបាក់ជើងម្ខាង ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកភាគីរថយន្ត Ford Ranger បានចុះពីរថយន្ដចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ ដោយមិនមានភាគីរថយន្ត និងភាគីម៉ូតូចុះមកសម្របសម្រួលគ្នា ទើបសមត្ថកិច្ចមូលដ្ឋានសម្រេចឲ្យផ្នែកជំនាញចរាចរណ៍ចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ