ចរាចរណ៍
រថយន្តឡិចស៊ិសបើកលឿនជ្រុលបុកបង្គោលប៉ាណូ និងទ្រូងផ្លូវរងការខូចខាតជាច្រើនកង់
របាំងពុះចែកទ្រូងផ្លូវចំនួន៥កង់ រួមជាមួយបង្គោលប៉ាណូ ត្រូវបានរថយន្តឡិចស៊ិសមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករះ នៅចំណុចទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា នៅមុនកើតហេតុរថយន្តបង្កម៉ាកឡិចស៊ិស RX330 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2BD-1586 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតជ្រុលទៅបុកបង្គោលប៉ាណូនៅចំណុចកណ្តាលទ្រូងផ្លូវពេញទំហឹង រួចក៏ជ្រុលបុករះរបាំងជ័រពុះចែកទ្រូងផ្លូវទាំងកំរោល បណ្តាលអោយរបាំងជ័រចំនួន៥ផ្ទាំង ត្រូវរងការខូចខាតដាច់ចេញពីគ្នាតែម្តង ។ ចំណែកឯករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានបណ្តាលអោយមនុស្សណាម្នាក់រងរបួស ឬស្លាប់ឡើយ ពោលគឺខូចខាតតែរថយន្តបង្ក និងទ្រព្យសម្បត្តិសាធារណៈប៉ុណ្ណោះ ដោយសារតែកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន៕
អត្ថបទ៖ លីហេង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ