ចរាចរណ៍
សិស្ស២នាក់ជិះម៉ូតូមកពីរៀនគួរត្រៀមប្រឡងថ្នាក់ទី១២ឆ្លងផ្លូវជាតិ ស្រាប់តែរថយន្តបើកបុកបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
បន្ទាយមានជ័យ ៖ គួរឲ្យសង្វេគណាស់សិស្ស២នាក់ជិះម៉ូតូឌុបគ្នាមកពីរៀនគួរដើម្បីត្រៀមប្រឡងថ្នាក់ទី១២ ឆ្លងផ្លូវជាតិ ស្រាប់តែមានរថយន្តបើកក្នុងល្បឿនលឿននៅពេលយប់បើកមកបុកម៉ូតូពេញទំហឹងបណ្តាលឲ្យសិស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារអូរអំបិល ស្ថិតនៅ ភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា សិស្សរងគ្រោះមាន ឈ្មោះ អោម ឆៃលីន ភេទស្រីអាយុ១៨ឆ្នាំ អ្នកបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1M-0566បន្ទាយមានជ័យ ស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណនិង អ្នករួមដំណើរឈ្មោះ ឡាម ឡាំផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពរ២ ខេត្តបាត់ដំបង ជនរងគ្រោះទាំង២នាក់ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មកស្នាក់នៅរៀនថ្នាក់ទី១២ នៅក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានបញ្ជាក់ឲ្យដឹងបន្តថា មុនពេលកើតហេតុយុវសិស្សទាំង២នាក់ បានជិះម៉ូតូមកពីរៀនគួរដើម្បីត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុស្រាប់ធ្វើការឆ្លងផ្លូវជាតិ ស្របពេលនោះ មានរថយន្ត១គ្រឿង ម៉ាកឡុចសីស330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.2AP-5305 បើកពីកើតទៅលិចក្នុងល្បឿនលឿននៅពេលយប់បើកមក ដល់កន្លែងកើតហេតុស្រាប់តែបុកម៉ូតូសិស្សកំពុងជិះឌុបគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តក្រោយពីបុកហើយ បានបើករត់គេចខ្លួនបាត់ស្រមោល។
លោកបានបន្តឲ្យដឹងទៀតថា នៅកន្លែងកើតហេតុនោះប្រជាពលរដ្ឋបានក្តាប់ភិនភាគនិងលេខឡានបាន កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់អ្នកបើករថយន្តនោះកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកសពសិស្សនោះក្រុមគ្រួសារបានមកទទួលយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ