ចរាចរណ៍
រថយន្ត toyota priusបុករះចូលឃ្លាំងលក់រថយន្ដខូចខាតមួយគ្រឿង
ស្ត្រីម្នាក់បើករថយន្ត toyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង ហើយបន្តបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីនិងបន្តទៅបុកចូលឃ្លាំងលក់រថយន្តមួយកន្លែងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែងតាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវឌួងងៀប ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២២ មួយគ្រឿងពណ៌ ខ្មៅពាក់ស្លាកលេខកណ្ដាល1AG-0552 ធ្វើដំណើរតាមបណ្តោយផ្លូវឌួងងៀប ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ២០០៤ បានបត់ស្ដាំដៃទៅទិសខាងកើត ខណៈនោះក៏មានស្ត្រីម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-5467ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីលិចទៅកើតបានជ្រុលទៅបុកជាមួយម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូវៀចជាពីរ និងបាក់កន្ទុយខាងក្រោយរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកចូលឃ្លាំងលក់រថយន្ដបណ្ដាលឱ្យទ្វារដែកចំនួន៤ទៅ៥ផ្ទាំងរងការខូចខាតនិងរថយន្តមួយគ្រឿងដាក់តាំងលក់បែកស្តុបនិងខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើកហេតុ បានឱ្យភាគីរថយន្តបង្កធ្វើការសម្រុះសម្រួលគ្នាជាមួយភាគីម្ចាស់ឃ្លាំងរថយន្តអស់រយៈពេលជិតមួយម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តបង្កបានចេញសំណង៥០០ដុល្លារទៅឲ្យខាងភាគីម្ចាស់ឃ្លាំងរថយន្តដើម្បីបញ្ចប់រឿង ដោយឡែករថយន្តនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ