ចរាចរណ៍
ស្លាប់ ៥ នាក់ គ្រោះថ្នាក់ចរាចរ រថយន្តបុកគ្នានៅក្រុងបូកគោ ខេត្តកំពត
(ខេត្តកំពត)៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់បានបាត់បង់ជីវិត និង៦នាក់ទៀតរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរ ខណៈរថយន្តដឹកដែកបែកកង់មុខ ហើយរេចង្កូតទៅបុករថយន្តសាមយ៉ុងដឹកអ្នកដំណើរ ក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ។

យោងតាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដែលបង្កឡើងដោយរថយន្តដឹកដែក ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៏បែកកង់មុខផ្នែកខាងឆ្វេងហើយរេចង្កូតទៅផ្នែកខាងស្តាំ ទើបជ្រុលទៅបុកជាមួយរថយន្តសាមយ៉ុងដឹកអ្នកដំណើរ ដែលធ្វើដំណើរមកពីកើតទៅលិចក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យមានអ្នកស្លាប់នៅកន្លែងកើតហេតុ ៤ នាក់ និងរបួសធ្ងន់ចំនួន៧នាក់។


ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយឃាត់ខ្លួនអ្នកបើកបររថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលក្រុងបូកគោដើម្បីសួរនាំ និងបានដឹកបញ្ជូនអ្នករងរបួសទាំង៧នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប៉ុន្តែក្នុងចំណោមនោះដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏មានជនរងគ្រោះម្នាក់ទៀតបានស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យ ដែលតួលេខអ្នកស្លាប់មានចំនួន៥នាក់ហើយ និងអ្នករបួសធ្ងន់មានត្រឹមតែ៦នាក់។
ក្នុងករណីនេះ សមត្ថកិច្ចកំពង់ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ។
ក្រោយពីវាស់វែង សមត្ថកិច្ចបាននាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋានក្រុងបូកគោ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តរលួស ក្នុងសង្កាត់បឹងទូក ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ