Connect with us

ចរាចរណ៍

រថយន្តអគ្គិសនីកម្ពុជា ១ គ្រឿង បើកបុកបង្គោលភ្លើងដាច់ ១ ដើម ក្រឡាប់ផ្ងារជើង

បានផុស

នៅ

រថយន្តអគ្គិសនីកម្ពុជាមួយគ្រឿង រេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះ កើតឡើងនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​6A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រា​ត្រ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​ ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​របស់​អគ្គិសនី​កម្ពុជា​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​ 132 1398 ​ពណ៌​ខៀវ​មួយគ្រឿង​ បាន​បើក​បោះ​ពួយ​យ៉ាង​លឿន​ សង្ស័យ​អ្នកបើកបរ​ស្រវឹងធ្លាក់ភ្នែក​ បាន​រេ​ចង្កូត​ឡើងលើ​ខឿន​ទ្រូងផ្លូវ​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្តាល​ដួល​បាក់​អស់​១​ដើម​។​ ចំណែក​រថយន្ត​រង​ការខូចខាត​ទាំងស្រុង​និង​ក្រឡាប់​ផ្ងារ​ជើង​តែ​សំណាងល្អ​តៃកុង​មិន​រង​របួស​ធ្ងន់ធ្ងរ​។​

​ប្រភព​ដដែល​បញ្ជាក់ទៀតថា ​ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញនគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​ដើ​ម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម