Connect with us

ចរាចរណ៍

ភ្នំត្បែង ក្លាយជាគោលដៅតំបន់ទេសចរណ៍ធម្មជាតិកាន់តែទាក់ទាញ

បានផុស

នៅ

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្លាយគោលដៅតំបន់ទេសចរណ៍ថ្មីគួរឱ្យចាប់អារម្មណ៍នៃអ្នកប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកទេសចរនិយមការដើរព្រៃ ឡើងភ្នំ តំបន់ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចំរ៉ុង អ្នកបម្រើសេវាកម្មទេសចរណ៍ បានឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលបើកប្រទេស និងសកម្មភាពអាជីវកម្មនានាឡើងវិញ ដោយបន្តអនុវត្តវិធានបង្ការជំងឺកូវីដ-១៩ បានធ្វើឱ្យសេវាកម្មវិស័យទេសចរណ៍ក្នុងស្រុកងើបឡើងវិញ ពិសេសសេវាកម្មទេសចរណ៍ព្រៃភ្នំ។

លោក ចំរ៉ុង បានឱ្យដឹងទៀតថា សេវាកម្មទេសចរណ៍ជាលក្ខណៈគ្រួសារ ឬជាកញ្ចប់បានចាប់ផ្តើមបើកបម្រើការភ្ញៀវក្នុងស្រុក ដោយដឹកភ្ញៀវទេសចរទៅកម្សាន្តគ្រប់ទីកន្លែង ហើយពួកគេនិយមទៅតំបន់ទេសចរណ៍ព្រៃភ្នំ ពិសេសភ្នំត្បែង។

លោក ចំរ៉ុង បន្តទៀតថា ក្នុងការបម្រើសេវាកម្មនេះមាន ០៣ថ្ងៃ ០២យប់ ទាំងទៅទាំងមក ទាំងការហូបចុក និងការស្នាក់នៅផងដែរ ដោយយកថ្លៃក្នុង ១ នាក់ ៩៥ ដុល្លារ តែងមានអ្នកទេសចរកក់ជាប់ជាហូរហែ។ សេវាកម្មមានការបម្រើដោយដឹកភ្ញៀវទេសចរមកដល់ត្រឹមជើងភ្នំត្បែង ហើយត្រូវជិះគោយន្តបន្តទៀត។ ភ្ញៀវទេសចរអាចដើរកម្សាន្តក្នុងតំបន់ភ្នំត្បែង មានកន្លែងទឹកធ្លាក់ ៣ ជាន់ វត្តថ្មបីដុំ វត្តដំបូកខ្មៅ បឹងទំនប់ ៩៥ ទឹកធ្លាក់បេងកោង និងភ្នំត្បែងរីស៊ក ដែលជាតំបន់ទេសចរណ៍ព្រៃភ្នំ និងជាកន្លែងទឹកដីពិសិដ្ឋផងដែរ។

អ្នកបម្រើសេវាកម្មទេសចរណ៍រូបនេះបានបញ្ជាក់ថា សេវាកម្មនេះទើបបើកក្រោយការស្ងប់ស្ងាត់នៃជំងឺកូវិដ-១៩ ហើយក៏មានការនិយមចូលចិត្តច្រើនពីប្រជាពលរដ្ឋក្នុងស្រុក ដែលតែងតែដើរកម្សាន្តតំបន់ធម្មជាតិ និងការឡើងដងភ្នំគយគន់ទេសភាពព្រៃព្រឹក្សាជាដើម នៅថ្ងៃឈប់សម្រាកបុណ្យជាតិផ្សេងៗ និងថ្ងៃចុងសប្ដាហ៍។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូល​តំ​បន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង​ មានផ្ទៃដីធម្មជាតិប្រមាណជាង ​២ ម៉ឺន ៥ ពាន់ហិកតា គ្របដណ្ដប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង នៃខេត្តព្រះវិហារ៕

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៨ វិនាទី មុន

មិនបាច់​ចាយ​ប្រាក់កាសច្រើន​ ទទួលទានតែភេសជ្ជៈ​មួយឲ្យទៀងទាត់ ដូចប្រឆាំង​មហារីក

សេដ្ឋកិច្ច២ នាទីutes មុន

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ហ្វីលីពីន បន្ថែមទៀត ជំរុញទេសចរណ៍

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបមានការកើនឡើង ប៉ុន្តែ កម្ពុជា ក៏មិនអាចខ្វះវិទ្យុបានដែរ

កម្មកររោងចក្រ
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីការងារ ចុះជួបកម្មកររោងចក្រ ដែលត្រូវ​អគ្គិភ័យ​​​ឆាបឆេះក្នុងខណ្ឌដង្កោ

ព័ត៌មានជាតិ៥ នាទីutes មុន

NBC នឹងបន្តរក្សា​អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ​ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម