ចរាចរណ៍
រថយន្ដដឹកប្រេងដាច់កង់អូសបែកផ្កាភ្លើង ផ្អើលរថយន្ដពន្លត់អគ្គិភ័យ៣គ្រឿងដល់កន្លែងកើតហេតុ
រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិចមួយគ្រឿង ចុះពីលើស្ពានលីយ៉ុងផាត់ដាច់កង់ហើយកង់រថយន្តរត់ទៅបុកម៉ូតូមួយគ្រឿង ចំណែករថយន្តហៀរប្រេងកំពុបឆាបឆេះតែត្រូវអ្នកបើកបរយកបំពង់ពន្លត់អគ្គីភ័យបាញ់រលត់ភ្លាមៗមិនបណ្តាលឲ្យឆាបឆេះខ្លាំងឬរងរបួសអ្នកណាម្នាក់ឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នៅបណ្តោមហាវិថីវិមានឈ្នះឈ្នះ ភូមិព្រែកតារ្ន័ត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

បើទោះបីយ៉ាងណា នៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើង ហើយក្រោយកើតហេតុក្រុមហ៊ុនក៏ហៅរថយន្តមួយគ្រឿងទៀតសាងយកប្រេងដែលនៅសល់នោះតែម្តង
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានរថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចុះដល់កន្លែងទីតាំងកើតហេតុ ដើម្បីត្រៀមអន្តរាគមន៍ពេលមានអគ្គិភ័យជាយថាហេតុ៕
អត្ថបទ៖ ឌីរៀ







-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ