ចរាចរណ៍
បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលជិះម៉ូតូនៅលើដងផ្លូវបុកគោរត់ឆ្លងផ្លូវ
កែប ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយករណីនេះបានកើតឡើងខណៈពេលមានសត្វគោមួយក្បាលរត់ផ្អើលឆ្លងផ្លូវ ទើបធ្វើឱ្យជនរងគ្រោះគេចមិនទាន់ម៉ូតូក៏ទាក់នឹងខ្សែចំណងគោបណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះត្រូវគោផ្អើលរត់ជាន់បន្ថែមទៀតទើបរបួសកាន់តែធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិតបែបនេះ។
ហេតុការណ៍ដ៏កម្រនឹងកើតនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡុង សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុនរបរជាងសំណង់ មានទីលំនៅភូមិអង្គ្រង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជុំវិញករណីគ្រោះថ្នាក់នេះដែរ សាក្សីដែលបានឃើញហេតុការណ៍ខាងលើបាននិយាយថា មុនពេលជួបគ្រោះថ្នាក់ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក C125 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានគោមួយក្បាលដែលម្ចាស់ចងក្បែរផ្លូវជាតិលេខ៣៣ លុះពេលឃើញម៉ូតូជនរងគ្រោះមកដល់ស្រាប់តែគោនោះផ្អើលរត់ឡើងលើផ្លូវ គាប់ជួនម៉ូតូបុរសរងគ្រោះមកដល់ក៏ប្រទាក់នឹងខ្សែចំណងគោ ហើយដួលម៉ូតូប្រាវធ្វើឱ្យគោកាន់តែផ្អើល ពេលនោះសត្វគោបានរត់ជាន់ជនរងគ្រោះបន្ថែម បណ្តាលឱ្យរងរបួសកាន់តែរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់នៅឯមន្ទីរពេទ្យ។
បច្ចុប្បន្ន សពបុរសរងគ្រោះ ត្រូវក្រុមគ្រួសារដឹកមកតម្កល់នៅឯលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីគ្រោះថ្នាក់ផ្តើមដោយសារសត្វស្រុកមានចំណងដូចខាងលើ មជ្ឈដ្ឋានទូទៅបានលើកឡើងថា បើម្ចាស់សត្វគោយកទៅចងក្បែរដងផ្លូវជាត់ ដោយមានចំណងវែងហួសប្រមាណហើយបង្កគ្រោះថ្នាក់បែបនេះ តើម្ចាស់សត្វមានការទទួលខុសត្រូវដែរឬទេ? ហើយមានច្បាប់វែកញែករកខុសរកត្រូវជូនដល់ជនរងគ្រោះដែរឬទេ?៕
ដោយ ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង