ចរាចរណ៍
បើករថយន្តបំពានភ្លើងស្តុបបុករថយន្តមួយគ្រឿងទៀត ធ្លាក់មនុស្សចេញពីមកក្រៅរបួសពីរនាក់
រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរដោយបុរស៣នាក់ទៀតបំពានភ្លើងស្តុបក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយរថយន្តធុនត្រា ពីចំហៀងទំហឹងបណ្ដាលឲ្យមនុស្សដែលជិះនៅក្នុងរថយន្តកូរ៉េពីរនាក់ហោះផ្លោងចេញពីក្នុងរថយន្តធ្លាក់រណូករណែលពេញផ្លូវ សន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ ណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខ2AI-0960បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង ឆ្ពោះឆ្លងមកផ្លូវណតប្រ៊ីត ក្នុងល្បឿនលឿននិងបំពានភ្លើងស្តុប លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តធុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-7923បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតចំពីចំហៀងខាងមុខខាងស្ដាំរថយន្តធុនត្រាពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងវិលមួយជុំនិងបុរសពីរនាក់ជិះនៅក្នុងរថយន្តកូរ៉េ ហោះផ្លោងចេញពីរថយន្តធ្លាក់បោកនិងថ្នល់ររងរបួសសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ