ចរាចរណ៍
ពិព័រណ៍ម្ហូបអាហារខ្មែរ បានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនដែលឆ្លុះបញ្ចាំងពីផ្នែកមួយនៃវប្បធម៌ជាតិខ្មែរ
ពិព័រណ៍ម្ហូបអាហារខ្មែរ ត្រូវបានរៀបចំឡើងនាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរកាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ២០២១ នៅបរិវេណសួនច្បារព្រះរាជ ដំណាក់ក្រុងសៀមរាប ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ។ ពិព័រណ៍នេះទាក់ទាញអ្នកចូលរួមដ៏ច្រើនមានទាំងទេសចរជាតិ និង អន្តរជាតិ ។

លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិព័រណ៍ម្ហូបអាហារដែលរៀបចំនៅពេលនេះ ជាផ្នែកមួយនៃវប្បធម៌របស់ជាតិខ្មែរ ហើយវាពិតជាមានសារៈសំខាន់ក្នុងការរួមគ្នាលើកតម្កើងឡើងវិញ ។ លោកបន្តថា ក្នុងឱកាសដែលទីក្រុងសៀមរាប ក្លាយជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ពិ តជាមានអត្ថន័យ និងអត្ថប្រយោជន៍ដ៏ធំធេងណាស់ក្នុងផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូលឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិសំដៅរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រជាពលរដ្ឋឱ្យបានល្អប្រសើតាមរយៈការចាប់យកអត្ថប្រយោជន៍ពីធនធានវប្បធម៌ទាំងនេះ។

លោក ហាប់ទូច ក៏បានថ្លែងនូវអំណរគុណចំពោះរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់ និងជួយបង្កលក្ខណៈងាយស្រួលដល់ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Cambodian Arts and Festival Enterprise ដែលបានចូលរួមឧបត្ថម្ភ និងរៀបចំសិល្បៈចម្រុះ ដើម្បីអបអរព្រឹត្តិការណ៍នេះផងដែរ។

ពិព័រណ៍ម្ហូបអាហារខ្មែរជា ផ្នែកមួយនៃមហោស្រពអន្ដរជាតិអង្គរដោយមានការរៀបចំដូចជា ការសម្ដែងចាប៉ីដងវែង ការបង្ហាញ និងសម្តែងល្ខោន ការបង្ហាញក្បាច់គុណល្បុកតោកម្ពុជា ការគូរគំនូរលើផ្ទាំងក្រណាត់ ការតាំងពិព័រណ៍គំនូរ ការសម្តែងសៀករហ័សសកម្ម ការបង្ហោះខ្លែងឯក ។ល។ ដែលកម្មវិធីនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?