ចរាចរណ៍
បុរស ៣ នាក់ បានបើករថយន្តស៊េរី Aphat ទៅបុករបងផ្សាររាត្រី ខូចខាតយ៉ាងដំណំ
បុរសម្នាក់ក្នុងចំណោមគ្នា ៣ នាក់ ដែលប្រហែលទើបនឹងចេញពីផឹកស៊ីមានស្ថានភាពស្រវឹងធ្លាក់ភ្នែកបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក aphat បោះពួយយ៉ាងលឿនរួចក៏រេចង្កូតទៅបុកនឹងរបងដែកផ្សាររាត្រី បណ្ដាលឲ្យរងការខូចខាតបើកទៅមុខលែងរួចទើបពួកគេនាំគ្នាចុះមកដោះស្លាកលេខចេញព្យាយាមបិទបាំង ហើយគេចខ្លួនបាត់។

ហេតុការណ៍នោះដែលបានកើតឡើងកាលពីម៉ោង ៣ និង ១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចមុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីក្រុមអ្នករត់ម៉ូតូកង់ ៣ ដែលកំពុងឈប់រង់ចាំម៉ូយនៅម្ដុំនោះបានរៀបរាប់ឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តម៉ាក aphat ពណ៌សស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA 3566 បានបើកបោះពួយយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុ មិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរថយន្តបានរេចង្កូតមកឆ្វេងដៃហោះទៅឡើងចិញ្ចើមផ្លូវបុកនឹងរបងដែករបស់ផ្សាររាត្រី បណ្ដាលឱ្យរងការខូចខាតទាំងរបង និងរថយន្តផ្នែកខាងមុខទាំងស្រុង មិនអាចបន្តដំណើរទៅមុខទៀត បន្ទាប់មកគេឃើញបុរស ៣ នាក់ ដែលស្ថិតក្នុងស្ថានភាពស្រវឹង។ បន្ទាប់មកពួកគេក៏នាំគ្នាបានដោះស្លាកលេខរថយន្តទាំងមុខទាំងក្រោយ ចេញដើម្បីព្យាយាមបិទបាំងកុំឲ្យគេស្គាល់ថា រថយន្តជារបស់ពួកខ្លួន។


ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា បន្ទាប់ពីពួកគេទាំងនោះបានដុះស្លាកលេខទាំងមុខទាំងក្រោយរថយន្តបង្កហេតុចេញហើយនោះ ពួកគេក៏នាំគ្នាគេចខ្លួនបាត់អស់ទៅបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍រជាមួយកម្លាំងជំនាញចុះមកស្ទូចរថយន្តនោះយកទៅរក្សាទុក ដើម្បីរង់ចាំអ្នកបង្កហេតុចូលខ្លួនដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់