ចរាចរណ៍
រថយន្តធុនធំ២គ្រឿងបុកគ្នាធ្លាយប្រេងលើផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត
រថយន្តស្ទូចមួយគ្រឿងខណៈកំពុងបើកបត់ឆ្លងផ្លូវស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតបើកមកពីក្រោយបុកពេញទំហឹងបណ្តាលគាបជាប់គ្នានិងបែកក្រឡប្រេងហារពេញផ្លូវ បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាបន្តបន្ទាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខសាលាបឋមសិក្សាទួលកី តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 8663 ធ្វើដំណើរបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែស៊ីញ៉ូបត់ឆ្វេងបំណងត្រឡប់ក្រោយវិញ ភ្លាមនោះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A 1259 បើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យគាបជាប់គ្នា និងធ្វើឱ្យរថយន្តស្ទូចបែកធុងប្រេងហារពេញផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចបានគូសវាសនិងយករថយន្តទាំងពីរគ្រឿងអែបខាង ដើម្បីធ្វើការសម្របសម្រួលគ្នា។ ជុំវិញករណីខាងលើនេះ ដោយសារតែប្រេងហារពេញផ្លូវជាតិធ្វើឱ្យម៉ូតូអ្នកដំណើរមួយចំនួនបានរអិលដួលតែមិនរងរបួសធ្ងន់ធ្ងរនោះទេ។ បន្ទាប់មកសមត្ថកិច្ចបានខ្សាច់មកបាចលប់ប្រេងចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដដៃទៀត៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ