Connect with us

ចរាចរណ៍

រថយន្តបែនដឹកដីបុកម៉ូតូពីក្រោយ ស្លាប់ក្មេងស្រីអាយុ២ខួបម្នាក់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់​

បានផុស

នៅ

អាសូរ​ក្មេងស្រី​អាយុ​២​ខួប​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើ​ត​ហេតុ​យ៉ាង​អាណោចអាធ័ម​ ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ បន្ទាប់ពី​ត្រូវ​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុង​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Zoomer x ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-2475 បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​រួម​ដំណើរ​ដោយ​ក្មេងស្រី​អាយុ២ខួប​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9746 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង ដួល​បោក​ទៅនឹង​ថ្នល់ បណ្ដាល​ឲ្យ​ក្មេងស្រី​អាយុ​២​ខួបស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ដែលជា​អ្នក​ឌុប​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​តៃកុង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ប្រគល់​ឲ្យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានបាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ រួមទាំង​តែ​កុង​រថយន្ត​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម