ចរាចរណ៍
រថយន្ត FordRaptorបើកបំពានភ្លើងស្តុបបុករះរថយន្តនិងម៉ូតូ២គ្រឿង
រថយន្តស៊េរីទំនើបម៉ាកFordRaptorមួយគ្រឿងដែលបើកបរដោយអ្នកស្រវឹងធ្លាក់ភ្នែកបើកបោះពួយបំពានភ្លើងស្តុបបណ្តាលឲ្យបុករថយន្តម៉ាកFortunnerស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យវិលបោកម៉ូតូ២គ្រឿងរងរបួសស្រាល២នាក់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២២និង២០នាទី ខែធ្នូ ឆ្នាំ២០២១នៅចំណុចមហាវិថីព្រះមុន្នីវង្ស ប្រសព្វផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Ford Raptorពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Bi 8603 និងរថយន្តម៉ាក Fortunner ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BI-9092 និងម៉ូតូ២គ្រឿងទៀត ម៉ាកស្កូបពីពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1IK-5271 និងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IB-1458 តែមិនមានអ្នករងរបួសធ្ងន់ទេ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តម៉ាកFortunnerបានធ្វើដំណើរតាមផ្លូវលេខ 214 ពីកើតមកលិចលុះមកដល់ចំណុចកែងផ្លូវមន្នីវង្ស ត្រង់ចំណុចភ្លើងស្តុបក៏បានឈប់រង់ចាំភ្លើងស្តុប លុះពេលភ្លើងស្តុបលោតខៀវហើយនោះរថយន្តFortunnerក៏បានបើកឆ្លងផ្លូវលុះដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តម៉ាកFord Raptorបានបើកយ៉ាងលឿនពីត្បូងមកជើងបំពានភ្លើងស្តុកក្រហមបណ្ដាលឲ្យបុករថយន្តFortunnerពេញទំហឹងវិលមួយជុំបោកម៉ូតូ 2 គ្រឿងដែលកំពុងតែបើកឆ្លងស្របគ្នាត្រូវរងរបួសស្រាល 2 នាក់ផងដែរ។

បន្ទាប់ពីរថយន្ដបង្កហេតុបានបើកបុកគេឯងហើយនោះ គេឃើញអ្នកបើកបរបង្កហេតុបានចេញពីក្នុងរថយន្តស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ មកសម្រួលនៅកន្លែងកើតហេតុប៉ុន្តែដោយសារខូចខាតរថយន្តរួមទាំងម៉ូតូចំនួន 3 គ្រឿងទៀតមិនអាចសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងកម្លាំងជំនាញចុះមកស្ទូចរថយន្តទាំងពីរគ្រឿងនោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ