Connect with us

ចរាចរណ៍

រថយន្តដឹកកៅស៊ូខ្មៅ ក្រឡាប់ ធ្លាក់ផ្លូវទាំងព្រឹក សំណាងល្អគ្មានអ្នករងរបួស

បានផុស

នៅ

រថយន្ត HINO ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ ១ គ្រឿង បានធ្លាក់ផ្លូវក្រឡាប់នៅសង្កាត់គងនយ ប៉ុន្តែសំណាងល្អណស់ គ្មាននរណាម្នាក់របួសឡើយ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ កើតឡើង កាលពី​ព្រលឹម​ស្រាងៗ ព្រឹក​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១០៤ ឬ ផ្លូវ​លេខ​២០A សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ប្រាប់ថា រថយន្ត​ដែល​រងគ្រោះថ្នាក់​ដោយ​ខ្លួនឯង​នោះ គឺ​រថយន្ត យី​ឌុប ម៉ាក HINO ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.8362 ។​

សាក្សី​ប្រាប់ឲ្យ​ដឹងថា រថយន្ត យី​ឌុប ម៉ាក HINO ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.8362 ដឹក​កៅស៊ូ​ខ្មៅ​សម្រាប់​ចាក់​ក្រាលផ្លូវ​នេះ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៤ ឬ ផ្លូវ​លេខ​២០A សង្កាត់​គង​ន​យ ខណ្ឌដង្កោ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ឃើញ​មាន​ឧបសគ្គ​នៅខាងមុខ អ្នកបើកបរ​ក៏​បង្ខំ​កាច់ចង្កូត​រថយន្ត​មក​ខាងស្តាំ​ដៃ ​ធ្លាក់​ផ្លូវ​ក្រឡាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ជួយ​អន្តរាគមន៍​ផងដែរ ។​

ប្រភពពី​ពលរដ្ឋ​ប្រាប់​បន្ត​ឲ្យ​ដឹងថា ដោយ​ពិនិត្យឃើញថា រថយន្ត​ដែល​ក្រឡាប់​នោះ​មិន​ប៉ះពាល់​ទៅដល់​ទ្រព្យសម្បត្តិ​សាធារណៈ ក៏ដូចជា ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ទើប​សមត្ថកិច្ច​យល់ព្រម​អនុញ្ញាត​ឲ្យ​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើ​ការជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម