ព័ត៌មានជាតិ
បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ០២ នាក់ នៅស្ទឹងត្រែង
យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និងម្នាក់របួសធ្ងន់ និងស្រាលម្នាក់ រវាងរថយន្តបុកជាមួយរថយន្ត ក្នុងករណីវ៉ាជែងគោយន្តខ្វះការប្រុងប្រយ័ត្ន។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង ១៩នាទីព្រឹកថ្ងៃទី ០២ ខែមករាឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះមានទី ១.ឈ្មោះ ភាជ ចាន់រ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ(អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយរបួសធ្ងន់) មានទីលំនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡាបរិវ៉ាត់, ២/ឈ្មោះភាជ ឌីណា ភេទប្រុសអាយុ ២៤ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ )អ្នករួមដំណើរ និងទី៣ ឈ្មោះឃូល ឡុងគាតូច ស្លាប់នៅនឹងកន្លែង ជាអ្នករួមដំណើរ ជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ។
ចំណែកអ្នកបើកបររថយន្តវេអងមានឈ្មោះ រ៉ុន រឿន ភេទប្រុស អាយុជាង ៣០ ឆ្នាំ(របួសស្រាល)រស់នៅភូមិប៉ាលហាល ឃុំប៉ាលហាល ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ស្លាកលេខភ្នំពេញ ៣D៣៥៩៧ បើកបរទិសដៅពីកើតទៅលិច វ៉ាជែងគោយន្ត បានទៅបុកជាមួយ រថយន្តម៉ាក់វេអង ពណ៌ខៀវផ្លាកលេខ ព្រៃវែង3A 0726ទិសដៅពីលិចទៅកើត (បញ្ច្រាសគ្នា) បានបុកពេញទំហឹងបណ្ដាលឲ្យមនុស្ស ២នាក់បានស្លាប់ ម្នាក់របស់ធ្ងន់និងម្នាក់របួសស្រាលរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ វ៉ាជែងខ្វះការប្រុងប្រយ័ត្នក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចុះវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍សំអាង ដើម្បីធ្វើការដោះស្រាយជាក្រោយ។ ចំណែកអ្នកស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ងិន លីម




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី