ចរាចរណ៍
ម៉ូតូទឹកមួយគ្រឿងផ្ទះឆេះនិងទូកឈើដឹកសម្ភារៈមួយគ្រឿងទៀត ត្រូវទឹករលកវាយបែកក្តារបាតទូកលិចនៅលំហសមុទ្រ
ព្រះសីហនុ ៖ ម៉ូតូទឹកមួយគ្រឿងបានឆ្លងភ្លើងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅលំហស

មុទ្រ ខណៈទូកឈើដឹកសម្ភារៈមួយគ្រឿងទៀតត្រូវទឹករលកវាយបែកក្តារបាតទូកបណ្តាលឲ្យទូកលិចក្នុងសមុទ្រ។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ពេលទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលំហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលំហសមុទ្រនៅព្រឹកថ្ងៃទី៣ខែមករា ឆ្នាំ២០២២ស្ថិតនៅលំហសមុទ្រខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីគ្រោះថ្នាក់២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ នោះរួមមាន – ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។ ជនរងគ្រោះទាំង២នាក់នេះ មានឈ្មោះសុខ លីហូវ ភេទប្រុសអាយុ១៩ឆ្នាំ មានមុខរបរបុគ្គលិកម៉ូតូទឹក មានទីលំនៅសង្កាត់លេខ១ទំនប់រលក និងទី២មានឈ្មោះហ៊ុត វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរបុគ្គលិកម៉ូតូទឹក។ ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន១០នាក់ ក្នុងនោះមានក្មេងចំនួន ៣នាក់ (ស្រីចំនួន២នាក់ ) ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាត បណ្តាលមកពីទឹករលកធំៗ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមការងារផ្ទាល់ ធ្វើការអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ និងបញ្ជូនតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព ចំណែកជងរងគ្រោះដែលរងរបួស ក្រុមការងាររបស់លោកឧកញ៉ា បានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ៕
ស៊ុយ ចាន់ធា
















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ