ចរាចរណ៍
រថយន្តស៊េរីទំនើប ២ គ្រឿង ព្រលះគ្នានៅភ្លើងស្តុបពេញទំហឹង
រថយន្តស៊េរីទំនើបពីរគ្រឿង បានព្រលះគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុងដោយសារតែភាគីម្ខាងបើកមិនគោរពភ្លើងស្តុប។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីរាត្រីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នៅចំណុចភ្លើងស្តុបក្នុងផ្លូវ R6ប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តស៊េរីទំនើប ២ គ្រឿង បានបើកកាត់ទទឹងផ្លូវគ្នាលុះពេលមកដល់ចំណុចផ្លូវភ្លើងស្តុបR6 ស្រាប់តែគេឃើញភាគីខាងរថយន្ត ៥៧០ ដែលពាក់ស្លាកលេខ(ខ ម)បានមកបុកពាក់កណ្តាលរថយន្តម៉ាកផច់ស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុងតែម្តង។



ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីរថយន្ដទាំងពីរគ្រឿងនោះបានព្រលះគ្នាយ៉ាងពេញទំហឹងរងការខូចខាតទាំងស្រុង ហើយនោះគេឃើញភាគីខាងរថយន្តទាំងសងខាងបានចេញពីក្នុងរថយន្ត ដោយមិនមានអ្នកណារងរបួសនោះទេ។ ប៉ុន្តែដោយមិនអាចដោះស្រាយគ្នាកើត ព្រោះការខូចខាតធ្ងន់ធ្ងរពេកទើបសមត្ថកិច្ចមូលដ្ឋាន បានបោះដៃហៅផ្នែកជំនាញចរាចរណ៍រាជធានីចុះមកស្ទូចរថយន្តទាំង ២ គ្រឿង នោះទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ