ចរាចរណ៍
រថយន្ត Prius ពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនខ្ទាតចូលហាងលក់ស៊ុបខូចខាតខ្ទេច
រថយន្តម៉ាកToyota Priusចំនួនពីរគ្រឿងបើកបុកគ្នានៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង ហើយរេចង្កូតទៅបុកចូលហាងលក់ស៊ុប និងគ្រឿងក្លែមមួយកន្លែងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តម៉ាកToyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BC-5912 តាមបណ្ដោយផ្លូវ១១៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តម៉ាកToyota Prius មួយគ្រឿងទៀត ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BL-0301 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៨ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងបន្តទៅបុកចូលហាងលក់ស៊ុបឆ្នាំងដីពិសេស និងគ្រឿងក្លែមគ្រប់មុខ មួយកន្លែងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ។ ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរាណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ