ចរាចរណ៍
រថយន្តបាឡែនបើកចេញពីចាក់សាំងត្រូវរថយន្តឃ្លប់បុករងការខូចខាត
ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈបើកចេញពីការ៉ាស់សាំងបំណងឆ្លងផ្លូវត្រូវរថយន្តឃ្លប់បើកមកបុកពេញទំហឹងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AO 2041 ធ្វើដំណើរចេញពីចាក់សាំងបំណងបើកឆ្លងផ្លូវទៅលិចមិនទាន់បានឆ្លងផង ស្រាប់តែមានរថយន្តឃ្លប់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F 4490 ធ្វើដំណើរក្នុងទិសដៅពីលិចក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុភាគីខាងរថយន្តឃ្លប់បានព្រមចេញថ្លៃជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល