ចរាចរណ៍
រថយន្តធំសឺមីរ៉ឺម៉កបុករះបង្គោលភ្លើងស្តុប ២ដើម គំរបលូ ១កន្លែង ស្លាកសញ្ញាមើលផ្លូវ១កន្លែង ផ្ទះ១ខ្នង សំណាងមិនបុកមនុស្ស
បន្ទាយមានជ័យ ៖ រថយន្តធំសឺមីរ៉ឺម៉ក១គ្រឿង អ្នកបើកមិនដឹងថា ញៀនថ្នាំ ឬ យ៉ាងណា បានបើករថយន្តបុករះបង្គោលភ្លើងស្តុប ២ដើម គំរបលូ ១កន្លែង ស្លាកសញ្ញាមើលគីឡូវជាតិ១កន្លែង ផ្ទះ១ខ្នងទាំងកំរោល សំណាងណាស់មិនបានបុកមនុស្សឲ្យស្លាប់។

រឿងរ៉ាវនេះកើតឡើងនៅវេលាម៉ោង ៥ទៀបភ្លឺ ចូលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅចំណុច ភ្លើងស្តុបបែកជា៤ លើកំណាត់ផ្លូវបំបែកនៃផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តសឺមីរ៉ឺម៉កពាក់ស្លាកលេខមុខ3C-5506ភ្នំពេញ និងស្លាកលេខក្រោយ រឺម៉ក4A-2016ភ្នំពេញ បើកក្នុងល្បឿនលឿនដូចហោះ លុះបើកមកដល់ចំណុចភ្លើងស្តុប រាងយប់ងងឹត ដោយសារមិនគោរពភ្លើងសញ្ញាពណ៌ក្រហម ក្នុងស្ថានភាពបើកក្នុងល្បឿនលឿនទៀតហើយស្របពេលនោះ បើកគេចពីរថយន្តបែនពាក់ផ្លាក លេខ3A-8717ភ្នំពេញ បើកពីត្បួងទៅជើង ភ្លើងសញ្ញាពណ៌បៃតងជ្រុលចង្កូតបើកទៅប៉ះរថយន្តបែនចំហៀងខាងស្តាំបណ្តាលឲ្យរេចង្កូតបុករះខ្ទេចអស់ជាច្រើនកន្លែង។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានបន្តឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ ជាពេលយប់ទៀបភ្លឺផង ទើបមិនខូចខាតយានយន្តផ្សេងទៀតនិងបង្កបាត់បង់ជីវិតឬរងរបួសមនុស្សនោះឡើយ។

ចំណែកករណីនេះ ភាគីបង្កនិងនគរបាលជំនាញ បានសម្របសម្រួលដោះស្រាយសំណងខូចខាតទាំងផ្នែករដ្ឋនិងផ្នែកឯកជន។ ចំណែក ការខូចខាត បង្គោលភ្លើងស្តុប ២ដើម គំរបលូ ១កន្លែង ផ្លាកសញ្ញាមើលផ្លូវ១កន្លែង ផ្ទះ១ខ្នងខ្ទេច មិនដឹងថាសំណងអស់ប៉ុន្មាននោះទេ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ