Connect with us

ចរាចរណ៍

មេភូមិជ្រៃម្នាក់ ត្រូវរថយន្តដឹកសំរាមបុកពីក្រោយពេញទំហឹង ស្លាប់ភ្លាមនៅនឹងកន្លែង

បានផុស

នៅ

មេភូមិជ្រៃម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈគាត់កំពុងបើកម៉ូតូនៅលើផ្លូវជាតិលេខ ៦ ក៏ត្រូវបានរថយន្តដឹកសំរាមបុកចំពេញទំហឹង។ ហេតុការណ៍​នេះ​ បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ត្រង់​ចំ​ណុ​ចមុខកា​រាស់​សាំង ចេង ប៊ុន​អៀង ស្ថិតនៅ​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ​ ស្រុក​ប្រាសាទបាគង ​ខេត្តសៀមរាប វេលា​ម៉ោង ​១​ និង​ ៣៥ ​នាទី​រសៀល ថ្ងៃ​ទី​ ១៧ ខែមករា ឆ្នាំ​ ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីនគរបាល​ចរាច​រណ៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា ភាគី​រថយន្ត​ដឹក​សំរាម​ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច បាន​បុក​នឹង​ម៉ូតូ​ដែល​ធ្វើដំណើរ​ពី​ទិស​ខាងលិច​មក​ទិសខាងកើត ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ទោះជា​យ៉ាងណា​មន្ត្រីនគរបាល​ចរាចរ​ណ៍​មិនបាន​ព័ត៌មាន​លម្អិត​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅឡើយ​ទេ​។​

​ប៉ុន្តែ​លោក​ លឹម សម្បត្តិ អធិការ​ស្រុក​ប្រាសាទបាគង បានបញ្ជាក់​នៅលើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ជនបង្ក​ភាគី​ខាង​រថយន្ត​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយ​បង្កហេតុ​។ បច្ចុប្បន្ន​រថយន្ត​ និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​ប្រាសាទបាគង​នាំយកទៅ​រក្សាទុក​នៅ​អធិការ រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៨ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម