ចរាចរណ៍
បើកគេចពីក្រុមអ្នកដេញពីក្រោយ បន្ទាប់បង្កគ្រោះថ្នាក់ចរាចរណ៍ជ្រុលបុករបាំងថ្មបន្ថែមទៀត
បុរសពីរនាក់រួមដំណើរជាមួយគ្នាក្នុងរថយន្តស៊េរីទំនើបបើកគេចពីប្រជាពលរដ្ឋដែលដេញពីក្រោយជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់៤ផ្ទាំងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ខណៈបង្កគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងហើយមិនឈប់ទទួលខុសត្រូវ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ តាមបណ្តោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កOD. Q7 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM 6889 បើកបរដោយបុរសម្នាក់រួមដំណើរជាបុរសម្នាក់ទៀត។
តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលបើកបររបាំងថ្ម រួបគាត់បានបើកប៉ះម៉ូតូហុងដាមួយគ្រឿងដែលម្ចាស់ចតស្ងៀមនៅម្តុំផ្លូវម៉ៃដា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ តែមិនបានឈប់ទទួលខុសត្រូវនោះទេ បន្ទាប់មកស្រាប់តែមានប្រជាពលរដ្ឋដេញតាមក្រោយរហូតមកផ្លូវ២១៥ ក៏ជ្រុលបុករបាំថ្មពុះចែកទ្រូងផ្លូវអស់ចំនួន៤ផ្ទាំងតែម្តង សំណាងមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ