ចរាចរណ៍
រថយន្តធុនធំ បុករថយន្តតូច ប៉ើងចូលប្រឡាយទឹក របួសធ្ងន់ ៥ នាក់
មនុស្សចំនួន ៥ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមានរថយន្តធុនធ្ងន់បោះពួយមកព្រលះលើរថយន្តរបស់ពួកគេ បណ្តាលឲ្យប៉ើងធ្លាក់ទៅក្នុងប្រឡាយ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៤ និង ៣០ នាទី ល្ងាច លើផ្លូវជាតិវាងក្រុងបាត់ដំបង(ហាយវេ) ត្រង់ចំណុចក្រុមទី ១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ម៉ាកអ៊ីស៊ីស៊ុយ(ISUZU) ពណ៌ស គ្មានស្លាកលេខ ជាមួយនិងរថយន្តធុនតូចម៉ាកកាមរីCAMRY(ឆ្លាម) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-9866 ក្នុងទិសដីខ្វែងគ្នា។
តាមការពិនិត្យរបស់សមត្ថកិច្ច ទៅលើកន្លែងកើតហេតុ គឺរថយន្តធុនធ្ងន់ បានធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលំ លុះពេលឡើងទៅដល់កន្លែងកើតហេតុផ្លូវប្រសព្វ បានបុករថយន្តធុនតូច ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ ចំផ្នែកខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្តធុនតូចប៉ើងធ្លាក់ប្រឡាយទឹក ដោយឡែកអ្នកបើកបរធុនធ្ងន់បានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តតូចដែលមានជិះគ្នា៥នាក់ ( ស្រី២នាក់ ) បានរងរបួសគ្រប់គ្នា និងបានបញ្ចូលទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។



ករណីនេះ ជំនាញស្រុក បានប្រគល់ឱ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីហើយ៕


អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង