ចរាចរណ៍
បួងចង្កូតរថយន្ដចូលបុរីមិនទាន់ ជ្រុលបុកឡើងដុំថ្មលើសួនបះជើងម្ខាង
បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តឡិចស៊ីសNX-200T ក្នុងល្បឿនលឿនបួងចង្កូតបត់ចូលបុរីមិនទាន់ជ្រុលឡើងដុំថ្មលើសួនជាប់ខ្លោងទ្វារបុរីបះជើងម្ខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខខ្លោងទ្វារបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកឡិចស៊ីសNX-200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 9988 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់មុខខ្លោងទ្វារបុរីពិភពថ្មីក៏ទាញចង្កូតបួងបត់ស្តាំចូលក្នុងបុរី តែបួងមិនទាន់ក៏ជ្រុលឡើងលើដុំថ្មធំមួយជាប់ក្លោងទ្វារបុរីបណ្តាលឲ្យបាស់ជើងម្ខាង សំណាងមិនមានអ្នករងរបួស។
ក្រោយកើតហេតុម្ចាស់រថយន្តបានធ្វើការចរចារជាមួយម្ចាស់បុរីសងនូវថ្លៃខូចខាតដើម្បីបញ្ចប់រឿងនិងស្ទូចរថយន្តទៅជួសជុលខ្លួនឯង៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ