Connect with us

ចរាចរណ៍

និស្សិតឆ្នាំទី២ម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗ

បានផុស

នៅ

យុវជន​ម្នាក់​បែកក្បាល​និង​បាក់ក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​បន្ទាប់ពី​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី​មិត្តភ័ក្ដិ ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​មិន​ចាំ​ស្លាក​លេខ​បើក​បុក​ចំ​ពីមុខ​ពេញទំហឹងរួច​បើក​រត់​គេចខ្លួនបាត់​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១និង៤៥នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៦ ខែ​មករា​ ឆ្នាំ២០២២ នៅតាម​បណ្ដោយ​ផ្លូវ៣១៧ ខាងក្រោយ​ខារ៉ាអូខេ​បេ​ស្តារ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ជនរងគ្រោះ​មានឈ្មោះ ​ឡា​ត់ វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​២ ស្នាក់នៅ ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​zoomer x មួយគ្រឿង​ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DF-4733 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៣១៧ ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស ពណ៌​ខ្មៅ ​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរង​គ្រោះ​ខ្ទាត​ធ្លាក់​ចេញ​ពីលើ​ម៉ូតូ​បោក​ផ្ទប់​ទៅនឹង​ថ្នល់​បែកក្បាល​និង​បាក់ក​ស្លាប់​នៅកន្លែង​កើតហេតុ​ភ្លាម​ៗ។​ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​បំណែក​រថ​យន្ត​ខ្លះ​នៅកន្លែង​កើតហេតុ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋា​ន​បាន​ចុះ​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ពិនិត្យ​​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​និង​សព​ជនរងគ្រោះ​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ​៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម