Connect with us

ចរាចរណ៍

រថយន្តរេចង្កូត ក្រឡាប់សង្កត់លើអ្នកបើកម៉ូតូ ២ នាក់ ស្លាប់នៅនឹងកន្លែង

បានផុស

នៅ

មនុស្ស ១ នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស បន្ទាប់ពីមានរថយន្តមួយគ្រឿង បាន​បោះពួយ​យ៉ាង​លឿន ហើយ​បានរេចង្កូតក្រឡាប់កណ្តាលផ្លូវ និងបានប៉ះទៅលើភាគីម៉ូតូដែលកំពុងបើកបរ​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការអះអាង​ពី​លោក សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ១០ នាទី ព្រលប់ កាលពីថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ​២០២២ លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥៧B ត្រង់ចំណុច​ក្រុមទី​ ៣៣ ស្ថិត​ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

លោក​អធិការ​បាន​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បានកើត​ឡើង រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1AE-7678 បើកបរ​ដោយ​ឈ្មោះ ធឿន ប៊ុន​យ៉ាន ភេទ​ប្រុស អាយុ ២០​ ឆ្នាំ មាន​ទីលំនៅ​ភូមិប​ល្ល័​ង្គ​លើ ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល និង​អ្នករួមដំណើរ ឈ្មោះ បិត ចិន្តា ភេទ ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​សង្ហា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។ ដោយឡែក​រថយន្ត​ធុន​តូច​ម៉ាក​នីសា​ន់ ពណ៌​ស ស៊េរី​ ២០០៦ ពាក់​ស្លាក​លេខ បាត់ដំបង 2C-1446 បើកបរ​ដោយ​ឈ្មោះ ខិត សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដោយមាន​អ្នករួមដំណើរ​២​នាក់ ។

បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ បាន​លើកឡើងថា ហេតុការណ៍​ខាងលើ គឺ​បណ្តាលមកពី​រថយន្ត​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​រេ​ចង្កូត​ធ្វើឲ្យ​រថយន្ត​ក្រឡាប់​កណ្តាលផ្លូវ សង្កត់​ទៅលើ​ម៉ូតូ​ដែល​កំពុង​បើកបរ​ច្រាស់ទិស​គ្នា ធ្វើឲ្យ​ភាគី​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​នៅ​និង​កន្លែង​ទាំងពីរ​នាក់​តែម្តង រីឯ​មនុស្ស​នៅក្នុង​រថយន្ត​ក៏មាន​អ្នករងរបួស​ជាច្រើន​នាក់​ផងដែរ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ហើយ និង​សព​ក៏បាន​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​ដើម្បី​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយពេល​នេះដែរ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ដើម្បីឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម