Connect with us

ចរាចរណ៍

Update៖ រថយន្តមួយគ្រឿង បោះពួយលឿនទៅបុកម៉ូតូចតចោលក្បែរផ្លូវ ២ គ្រឿង ស្លាប់ ២ នាក់ របួស ៣ នាក់

បានផុស

នៅ

រថយន្តនីសាន់ណាវ៉ារ៉ា បានបើកបោះពួយក្នុងល្បឿនលឿន ដោយមិនប្រកាន់ស្តាំឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូចតចោលក្បែរជាយផ្លូវ ២ គ្រឿងបណ្តាលឲ្យ របួសធ្ងន់ ៣ នាក់ និងស្លាប់មនុស្ស ២ នាក់នៅនឹងកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ តាំង លី​ហេង អធិការនគរបាល​ស្រុក​ជីក្រែង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២ ​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​កាលពី​ល្ងាច​ថ្ងៃទី​ ០៥ ​ត្រង់ចំណុច​មុខ​តូប​លក់ដូរ​ឈ្មោះ ចិន រុំាំ ស្ថិតនៅ​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ចន្លោះ​បង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦​លើផ្លូវ​ជាតិ​លេខ ០៦ រវាង​រថយន្ត និងម៉ូតូ​ឈប់​ក្បែរ​ជាយ​ផ្លូវ​ខាងត្បូង​ក្បាល​ទៅ​កើត​។​

លោក​បន្តថា មាន​រថយន្ត​ម៉ាក NISSAN NAVARA ពាក់​ស្លាក​លេខ ភ្នំពេញ 2X -9931 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ដឹក​មនុស្ស ០១​នាក់ មិន​ស្គាល់​អត្តសញ្ញាណ របួសធ្ងន់​បញ្ជូនមក​ពេទ្យ​ខេត្ត​។​ លោក​ក៏បាន​បន្តថា រថយន្ត​បង្ក​បាន​បុក​ម៉ូតូ​ម៉ាក HONDA C125 អ្នកបើកបរ​ឈ្មោះ ឃិន មុំ​ ភេទ​ស្រី អាយុ ៣០ ​ឆ្នាំ រស់នៅ​ភូមិ​ពាក់​ស្ពា ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ស្លាប់​)​ បាន​ដឹក​មនុស្ស​០១​នាក់ ឈ្មោះ លី ណាត ភេទ​ស្រី អាយុ ៦០ ​ឆ្នាំ ត្រូវជា​ម្តាយ​(​ស្លាប់​) ឈប់​ក្បែរ​ជាយ​ផ្លូវ​ខាងត្បូង​ក្បាល​ទៅ​កើត មនុស្ស​អង្គុយ​លើ​ម៉ូតូ ហើយ​ហួស​ទៅបុក ត្រូវ​ដៃ​ឈ្មោះ វឿន សុផាន់​ណា ភេទ​ប្រុស អាយុ ១១​ឆ្នាំ (​របួសធ្ងន់​)​រស់នៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប អង្គុយ​លើ​ម៉ូតូ​ម៉ាក SMASH ពាក់​ស្លាក​លេខ​ភ្នំពេញ 1CG-1191​ ឈប់​ក្បែរ​ជាយ​ផ្លូវ​ខាងត្បូង​ក្បាល​ទៅ​កើត​។ លោក​បន្ថែមថា មូលហេតុ​អ្នកបើកបរ​រថយន្ត​មិន​ប្រកាន់​ស្តាំ និង​ម៉ូតូ​០២​គ្រឿង​ឈប់​ក្បែរ​ជាយ​ផ្លូវ​។​

ចំពោះ​ករណី​នេះដែរ សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​អនុវត្តតាម​នីតិ​វិធី​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម