ចរាចរណ៍
ក្រុមហ៊ុនធ្វើផ្លូវជប៉ុនឲ្យសងការខូចខាត ក្រោយរថយន្តធុនធំមួយគ្រឿង បុកក្បាលថ្មពុះចែកទ្រូងផ្លូវ
រថយន្ដយីឌុបមួយគ្រឿងបើកបរលឿនពេលយប់ បានបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ត្រូវក្រុមហ៊ុនធ្វើផ្លូវរបស់ជប៉ុនឃាត់ឲ្យសងខូចខាត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០ និង ១៥ នាទីយប់ កាលបីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀបានឲ្យដឹងនៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា រថយន្តនេះបានបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាងលើម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខព្រះសីហនុ 3 A 7568 មានសណ្តោងរ៉ឺម៉កខាងក្រោយ ពាក់ស្លាកលេខព្រះសីហនុ 4A 2865 បើកបរដោយឈ្មោះ អ៊ឹង ណាំហាង ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
សមត្ថកិច្ចចុះពិនិត្យហេតុការណ៍នេះបានឲ្យដឹងថា រថយន្តធន់ធំបើកបរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើ រេចង្កូតបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង បង្កឲ្យខូចខាតក្បាលពុះចែកទ្រូងផ្លូវ និងរបងដែកតែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះឡើយ។


ដោយឡែករថយន្ត ត្រូវបានខាងក្រុមហ៊ុនមកស្ទូចយកចេញ កុំឲ្យស្ទះចរាចរណ៍ ដោយខាងក្រុមហ៊ុធ្វើផ្លូវជាតិលេខ ៥ របស់ជប៉ុនបានឲ្យសងការខូចខាតថ្មទ្រូងពុះចែកផ្លូវ និងរបងដែកផងដែរ ទើបអនុញ្ញាតឲ្យយករថយន្តទៅធ្វើអាជីវកម្មបន្តទៀត៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ