Connect with us

ចរាចរណ៍

រថយន្ត LEXUS RX300 បុករថយន្តសេរីទំនើប LEXUS LX570 KURO ក្រឡាប់ផ្ងាជើង

បានផុស

នៅ

បុរស​ម្នាក់​បើករថយន្ត LEXUS RX300 បាន​បុក​គ្នា​ជាមួយ​រថយន្ត​សេរី​ទំនើប LEXUS LX570 KURO នៅត្រង់​ផ្លូវបំបែក​ជា​បួន បណ្ដាលឱ្យ​រថយន្ត​ទំនើប 570 ក្រឡាប់​ផ្ងាជើង។

ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២និង​៤៥​នាទីរសៀល ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ក្នុង​តំបន់​បឹងកក់ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់ បើកបរ​រថយន្ត​ម៉ាក LEXUS LX570 KURO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BS-9899 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើ​តប​ញ្ច្រាសទិសដៅ​ចរាចរណ៍ ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​មកដល់​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួនត្រូវបាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក់ LEXUS RX300 ពណ៌​ខ្មៅ ពាក់​ស្លា​លេខ ភ្នំពេញ 2O-4445 បើកបរ​ដោយ​បុរស​ម្នាក់ និងមាន​អ្នករួមដំណើរ​ប្រុស​ស្រី​បីនាក់​ទៀត​ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បុក​រថយន្ត​LEXUS LX570 KURO​យ៉ាង​ពេញ​ទំហឹង បណ្ដាលឱ្យ​ក្រឡាប់​ផ្ញា​ជើង​ច្រងាង​តែម្តង ចំនែក​រថយន្ត​LEXUS RX300​រង​ការខូចខាត​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទាំង​២​គ្រឿង យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​គ្នា​នៅពេល​ក្រោយ​តាមផ្លូវ​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម