ចរាចរណ៍
រថយន្ដសាំយ៉ុង ដឹកទំនិញធ្ងន់ចេញពីប្រទេសថៃ ដាច់ហ្វ្រាំងប៉ះបង្កាន់ដៃ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់
ឧត្ដរមានជ័យ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង កើតហេតុភ្លាមៗនិងបុរស ពីនាក់ទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី ២៤ ខែ កុម្ភះ ២០២២ ស្ថិត នៅលើកំណាត់ផ្លូវជាតិ លេខ ៦៧B ចន្លោះ បង្គោលលេខ១៣២ និង ១៣៣ ភូមិជើងភ្នំ ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក់សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភព ២Q ៥៤ ៣៩ ដឹកអ៊ីវ៉ាន់ចាប់ហួយ ចេញពីផ្សារថៃ ច្រកអន្តរជាតិជាំ ចុះពីលើភ្នំបានដាច់ហ្វាំង ប៉ះបង្កាន់ដៃផ្លូវបណ្តាលឲ្យ តៃកុងបើករថយន្ដបាន ស្លាប់ម្នាក់និងរបួស ២នាក់ ១.ឈ្មោះ គុណ កយ ភេទប្រុស អាយុ ២១ ឆ្នាំអ្នកបើកបរ ( ស្លាប់ ) រស់នៅ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ២. ឈ្មោះ គុណ ស៊ីដែន ភេទប្រុស អាយុ ១៩ឆ្នាំ ព្រូឡាន ( របួសស្រាល) ៣. ឈ្មោះ ធួន វិទ្ធី ភេទប្រុសអាយុ ១៦ឆ្នាំ ព្រួឡាន(របួសធ្ងន់) អ្នកទាំងពីររស់នៅដូចអ្នកខាងលើ អ្នករងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រីឯសាកសព រថយន្តសាមុយរបស់មន្ដ្រីពេទ្យបង្អែកស្រុកអន្លង់វែង ដឹកយកទៅប្រគល់ជូនសាច់ញាត នៅឯស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្ដគ្រោះថ្នាក់ចរាចរណ៍ ទុកចោលនៅកន្លែងកើតហេតុ៕
ដោយ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ