ចរាចរណ៍
បាក់ស្ពានថ្មស្ទឹងជីក្រែងទាំងស្រុងដោយសាររថយន្ដដឹកថ្មបើកឆ្លងកាត់
ស្ពានថ្មឆ្លងស្ទឹងជីក្រែង ស្ថិតនៅចំណុចមុខវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានរងការបាក់ដាច់ចេញពីគ្នា ដោយសាររថយន្តធន់ធ្ងន់ដឹកថ្មគ្រួសបើកឆ្លងកាត់ បាក់ធ្លាក់រថយន្ដចុះទៅក្រោម កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រជាពលរដ្ឋរស់នៅតំបន់នោះនិយាយថា កន្លងមកប្រជាពលរដ្ឋរួមនឹងអាជ្ញាធរមូលដ្ឋាន ធ្លាប់បានហាមប្រាម និងយករនាំងមកបាំងកុំឱ្យរថយន្តធន់ធំបើកបរឆ្លងកាត់ ព្រោះខ្លាចមានបញ្ហា និងជៀស វាងការបំផ្លាញស្ពានរបស់ពួកគាត់ដែលត្រូវឆ្លងកាត់ប្រចាំថ្ងៃ ប៉ុន្តែក្រុមទាំងនោះនៅតែបំពាន ទើបបង្កជាហេតុអាក្រក់បែបនេះ។

ពលរដ្ឋបានលើកឡើងថា ស្ពានមួយនេះ ជាស្ពានថ្មតូចមួយដែលសម្រាប់ប្រជាពលរដ្ឋទូទៅឆ្លងកាត់ ជាពិសេសសិស្សៗធ្វើដំណើរដោយកង់និងម៉ូតូទៅមក ដើម្បីទៅសាលារៀន និងមានវត្តអារាមនៅ ក្បែរនោះ។ ពួកគាត់បន្តថា បន្ទាប់ពីស្ពានថ្មនេះបាក់ ក្មេងៗសិស្សសាលានិងប្រជាពលរដ្ឋត្រូវបង្ខំចិត្តឆ្លងកាត់មកលំនៅដ្ឋានវិញតាមទូកចម្លង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


