ចរាចរណ៍
ស្ត្រីម្នាក់ ស្លាប់នៅនឹងកន្លែង ខណៈរថយន្ត FUSO បុករះនៅស្ដុប
ស្ត្រីម្នាក់ជាអ្នកលក់ខ្យង និងក្ដាមប្រៃ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូចេញពីលក់ដូរ ហើយត្រូវរថយន្ត FUSO បុករះម៉ូតូ និងរថយន្ត ២ គ្រឿងផ្សេងទៀតពីក្រោយកំពុងឈប់ស្តុប កាលពីវេលាម៉ោង ១៤ និង ២០ នាទីរសៀល កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចស្តុបផ្លូវ ៥០ ម៉ែត្រ កែងនិងផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះ វ៉ាន់ នីការ អាយុជាង ៣០ ឆ្នាំ មុខរបបលក់ដូរនៅផ្សារតាខ្មៅ រស់នៅស្រុកបាទី ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគឺ មានរថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO-8139 ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AG-1067 និងរថយន្ត តូរីស មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0069 បានបើកមកឈប់ស្តុបភ្លើងពណ៌ក្រហម បន្តកន្ទុយគ្នា ត្រង់ចំណុចកើតហេតុ។ ខណៈពេលនោះ ក៏មានរថយន្តបង្កម៉ាក FUSO ធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-7070 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មិនប្រយ័ត្ន និងមិនមើលខាងមុខគេកំពុងឈប់ស្តុប ក៏បានបុករះពីក្រោយ បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកលក់ខ្យង និងក្ដាមប្រៃ ស្លាប់ភ្លាមៗនៅនិងកន្លែង កើតហេតុដោយឡែករថយន្ត ៣ គ្រឿងទាំងរថយន្តបង្ក និងម៉ូតូមួយគ្រឿងទៀតរងការខូចខាតផងដែរ។ ក្រោយពេលកើតហេតុភ្លាមៗ ដោយឃើញសភាពការបែបនេះ តៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល។


ប្រភពព័ត៌មានប្រាប់បន្តថា នៅក្នុងហេតុការណ៍នេះសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ក្រុងតាខ្មៅ ចុះមកធ្វើការវាស់វែងនាំយករថយន្ត និងម៉ូតូដែលជាវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ។ ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕


អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ