Connect with us

ចរាចរណ៍

រថយន្តមួយគ្រឿង បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយ និងដើមឈើមួយដើម ទាំងព្រឹក

បានផុស

នៅ

គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ ខណៈពេលកំពុងបើកបរតាមផ្លូវ ងោកមួយផាំងបណ្តាលឲ្យទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ មួយដើម និងដើមឈើ មួយដើមផងដែរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើត​ឡើង​នៅវេលា​ម៉ោង ៨​ និង​ ២០​ នាទី​ព្រឹក ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដែល​ស្ថិត​នៅមុខ​ចំណុច ធនាគារស្ថាបនា តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​ទី​ ៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​យាម​ នៅ​ធនាគារ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត មួយគ្រឿង ម៉ាកហា​ឡែ​ន​ឌឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-5038 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ដោយ​នៅក្នុង​រថយន្ត​នោះ​មាន​មនុស្ស​រួម​ដំណើរ​ចំនួន ៣ ​នាក់ ប្រុស​ ១ ស្រី​ ២ ខណៈពេល​នោះស្រាប់តែ​រថយន្ត​ខាងលើ បាន​រេ​ចង្កូត​ចូលមក​ខាងឆ្វេង​បើក​ទៅបុក​នឹង​ខឿន​ផ្លូវ​រួច​បន្ត​ទៅបុក​ជាមួយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ បណ្តាល​ឲ្យ​បាក់​អស់ មួយ​ដើម និង​ដើមឈើ មួយ​ដើម​ផងដែរ​។​

​ក្រោយពី​កើតហេតុ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះមក​ដល់ទី​តាំង​ខាងលើ និង​ធ្វើការ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនា​ញ​ខណ្ឌ ដើម្បី​ចុះមក​ពិនិត្យ​នៅនឹងកន្លែង​គ្រោះថ្នាក់​ចរាចរណ៍​។​

ក្រោយមក កម្លាំង​ជំនាញ​ខណ្ឌ បាន​ចុះមក​ដ​ល់​ទីតាំង​កើតហេតុ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៩ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម