ចរាចរណ៍
ម៉ូតូ ២ គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ នៅសង្កាត់ព្រែកឯង
មនុស្សប្រុស ២ នាក់ បានស្លាប់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ២(ផ្លូវថៃហ្គឺរ)ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១៨ និង ២០ នាទីយប់ កាលពីថ្ងៃទី ៣ ខែមិ នា នៅក្បែរស្ថានីយ៍ទូរទស្សន៍ហង្ស មាសផ្លូវ(ថៃហ្គឺរ) បង្កឡើងដោយម៉ូតូ ២ គ្រឿងបើកបក្នុងទិសដៅបញ្ច្រាស់គ្នា។

ក្នុងនោះអ្នកស្លាប់ទី១ឈ្មោះ អ៊ឹង គឹមឆាយ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ១ក ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល បើកបរម៉ូតូសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១IZ៤៧៤៤ (ស្លាប់) ហើយជនរងគ្រោះបានឌុបឈ្មោះ ឈិន រចនា ភេទស្រី អាយុ ១៧ ឆ្មាំ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែកភាគីម្ខាងដែលស្លាប់នោះឈ្មោះ យ៉ង សារត្ន័ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ៨ ឃុំកំពង់លាវ ស្រុកព្រៃវែង ខេត្តព្រៃវែង ដែលជនរងគ្រោះបើកបរម៉ូតូ ប៊ិត ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១S ៤៨ ២៧។

លោកអធិការរង ឯក សារ៉ន បានបញ្ជាក់ថា ម៉ូតូទាំង ២ គ្រឿង បើកបរបញ្ច្រាសទិសគ្នា ម៉ូតូប៊ិតបើកបរពីត្បូងទៅជើង ឯម៉ូតូសេ ១២៥ បើកបរពីជើងទៅត្បូង។ ចំពោះសពជនរងគ្រោះទាំង ២ ត្រូវបានគ្រួសារសពមកដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតទាំងយប់ទៀតផង៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់