ចរាចរណ៍
បុរសម្នាក់ស្លាប់ ករណីរថយន្តដឹកទឹកកក បុកគ្នាជាមួយម៉ូតូ
នៅវេលាម៉ោង ៩ យប់ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខសាន្តប្រហែល ៣០០ ម៉ែត្រ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រថយន្តដឹកទឹកកកម៉ាកសេះហោះមានជ័យ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងតែម្តង។

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកពីកើតទៅលិចលុះបើកមកដល់ចំណុចកើតហេតុបានឡើងជែង ស្របពេលនោះមានរថយន្តដឹកទឹកកកពណ៌ស ម៉ាកសេះហោះមានជ័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកពីលិចទៅកើតច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចហោះ ដោយសារតែមេឃងងឹតផង បើកក្នុងល្បឿនលឿនទៀតបើកទៅបុកម៉ូតូលាន់ដូចរន្ទះបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនិងកន្លែងតែម្តង។ សមត្ថកិច្ចចរាចរណ៍បានប្រាប់ដឹងបន្តទៀតថា មូលហេតុគ្រោះថ្នាក់ម៉ូតូ និងរថយន្តបុកគ្នានេះ ទាំងពីរបើកក្នុងល្បឿនលឿន និងដោយគ្មានការប្រុងប្រយ័ត្ន។


ក្រោយពីកើតហេតុហើយសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ចំណែកឯអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ម៉ូតូ និងរថយន្តត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង