ចរាចរណ៍
បុរសម្នាក់ រេចង្កូតម៉ូតូចូលឡានជិះបញ្ច្រាសគ្នា ស្លាប់ភ្លាមៗនៅនឹងកន្លែង
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរេចង្កូតម៉ូតូចូលទៅក្នុងគន្លងរថយន្តធំ ដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅវេលាម៉ោង ៣ និង ៤០ នាទី រសៀល ត្រង់ចំណុចជិតស្ពានអូតាគ្រៃ ស្ថិតក្នុងភូមិភ្ចាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមអធិការនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺដំបូងមានរថយន្តម៉ាក ហ៊ីយិនដាយ១គ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-1042 បើកបរពីលិចមកកើត ពេលបើកបរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1W-3350 បើកបរពីកើតមកលិច អ្នកបើកបរឈ្មោះ ហុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៨ ឆ្នាំ ធ្វើការនៅភូមិភាគទី ៥ ប្រចាំទិសប៉ៃលិន បានបើកចូលផ្លូវរថយន្តទៅ បុករថយន្តចំពីមុខពេញផ្នែកខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។



ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដែរ តែអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅហើយ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ ចំណែកមធ្យោបាយទាំងពីរក៏បានប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តជាអ្នកអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង