Connect with us

ចរាចរណ៍

រថយន្ត LexusRX330 បើកលឿនដូចហោះបុកម៉ូតូ ១ គ្រឿង ស្លាប់មនុស្ស ២ នាក់នៅនឹងកន្លែង

បានផុស

នៅ

រថយន្តស៊េរីទំនើបម៉ាក់ Lexus ១ គ្រឿង អ្នកបើកទំនងជាស្រវឹងខ្លាំងបើកល្បឿនលឿនដូចហោះនៅពេលយប់ស្រាប់តែបើកទៅបុកម៉ូតូ ១ គ្រឿងជិះគ្នា ២ បណ្តាលឲ្យស្លាប់។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ​១​ និង​ ៣០​ នាទី​បៀត​ភ្លឺ​ថ្ងៃទី ​១៤ ខែមីនា ឆ្នាំ​ ២០២២ នៅ​ក្នុង​សង្កា​ត់បា​លិ​ល័យ​១ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីនគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​នោះ​មាន​រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក lexus rx330 ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AU-1911 ​បាន​បើក​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ទំនងជា​ស្រវឹង​ខ្លាំង​បើករថយន្ត​លឿន​ដូច​ហោះ​នៅពេល​យប់​ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែ​បើក​ទៅបុក​ម៉ូតូ ​១ គ្រឿង​ម៉ាក់​ហុងដា​ស៊េរី​ឆ្នាំ ២០១២​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយគ្រឿង​បើក​ដោយ​បុរស​ម្នាក់ ​និង​អ្នករួមដំណើរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បុក​ពីក្រោយ​ចំ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ​ ហើយ​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត​ម៉ាក់ ford ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​ផងដែរ​។

​មន្ត្រីនគរបាល​ចរាចណ៍​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា​ ក្រោយពី​កើតហេតុ​ហើយ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃ​អធិការ​ក្រុង​ប៉ោយប៉ែត​ បានធ្វើ​ការវាស់វែង​រួច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការ​ក្រុង​។​ រីឯ​សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម